កំណត់ជួរស្លាក
បើកប្រអប់មួយ ដែលអ្នកអាចកំណត់ជួរស្លាកមួយ ។
មាតិកាក្រឡានៃជួរស្លាកមួយអាចត្រូវបានប្រើដូចឈ្មោះក្នុងរូបមន្តដែរ - LibreOffice ទទួលស្គាល់ឈ្មោះទាំងនេះ ក្នុងលក្ខណៈដូចគ្នានឹងឈ្មោះនៃថ្ងៃធ្វើការ និងខែដែលបានកំណត់ជាមុន ។ ឈ្មោះទាំងនេះត្រូវបានបំពេញដោយស្វ័យប្រវត្តិ នៅពេលបានវាយបញ្ចូលក្នុងរូបមន្ត ។ លើសពីនេះទៀត ឈ្មោះដែលកំណត់ដោយជួរស្លាកនឹងមានអាទិភាពលើឈ្មោះដែលបានកំណត់ដោយជួរដែលបានបង្កើតដោយស្វ័យប្រវត្តិ ។
អ្នកអាចកំណត់ជួរស្លាក ដែលមានស្លាកដូចគ្នាលើសន្លឹកផ្សេងគ្នា ។ ដំបូង LibreOffice នឹងស្វែងរកជួរស្លាកនៃសន្លឹកបច្ចុប្បន្ន ហើយបន្ទាប់ពីស្វែងរកមិនបានជោគជ័យ វានឹងស្វែងរកជួរនៃសន្លឹកផ្សេងទៀត ។
ជួរ
បង្ហាញសេចក្តីយោងក្រឡានៃជួរស្លាកនីមួយៗ ។ ដើម្បីយកជួរស្លាកមួយចេញពីប្រអប់បញ្ជី ជ្រើសវា ហើយបន្ទាប់មកចុច លុប ។
មានស្លាកជួរឈរ
រួមបញ្ចូលស្លាកជួរឈរ ក្នុងជួរស្លាកបច្ចុប្បន្ន ។
មានស្លាកជួរដេក
រួមបញ្ចូលស្លាកជួរដេក ក្នុងជួរស្លាកបច្ចុប្បន្ន ។
សម្រាប់ជួរទិន្នន័យ
កំណត់ជួរទិន្នន័យដែលមានជួរស្លាកដែលបានជ្រើសត្រឹមត្រូវ ។ ដើម្បីកែប្រែវា ចុចក្នុងសន្លឹក និងជ្រើសជួរមួយទៀតដោយប្រើកណ្តុរ ។
បន្ថែម
បន្ថែមជួរស្លាកបច្ចុប្បន្នទៅកាន់បញ្ជី ។